Don’t know which product for is made for you?

ព័ត៌មាន

ការដាំដើមឈើ​នៅផ្សារទំនើប អ៉ីអនម៉ល ដែល​មាន​អ្នកចូលរួម​ប្រមាណ ១,៥០០ នាក់

កាលបរិច្ឆេទ: 3 ខែ​មីនា 2016

នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ ក្រុមហ៊ុន​សម្ព័ន្ធញាត្តិ​អ៉ីអន បានបង្កើត​ការដាំដើមឈើ​ដោយ​មានការ​ចូលរួម​ពីសំណាក់​អ្នកចូលរួម​ប្រមាណ ១,៥០០ នាក់ ក្នុងនោះ​ដែរ មាន​អ្នក​ចូលរួម​ចំនួន ៣១ នាក់ មកពី អ៉ីអនម៉ាយក្រូហ្វាយនែន (ខេមបូឌា)។ ដើម្បី​បំពេញ​នូវគោលការណ៍​ “Planting Seeds of Growth”, ក្រុមហ៊ុន​សម្ព័ន្ធញាត្តិ​អ៉ីអន បានរៀបចំ​ព្រឹត្តិការណ៍​ដាំដើមឈើនៅផ្សារទំនើប​ អ៉ីអនម៉ល។ អ្នកចូលរួម​ប្រមាណ ១,៥០០ នាក់ បានដាំ​កូនឈើ ប្រមាណ ១០,០០០ ដើម ជុំវិញ​ផ្សារទំនើប អ៉ីអនម៉ល។ ចាប់តាំង​ពី ឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០១៣ ដើមឈើ​ប្រមាណ ១០ លាន​ដើម ត្រូវបាន​ដាំ​ទូទាំងអាស៊ី ដោយមាន​ការចូលរួម​ពីអ្នកចូលរួម​ជាង ១ លាននាក់។