Don’t know which product for is made for you?

គន្លឹះសុវត្ថិភាពនៃអ៉ីអនកាត

១. សូមកុំចែករំលែកព័ត៌មានកាតរបស់អ្នកដូចជា លេខកាត ថ្ងៃផុតកំណត់កាត លេខកូដសុវត្ថិភាព (CCV2) ទៅអ្នកដទៃ។

២.​ សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកប្រើប្រាស់កាតរបស់អ្នកនៅទីសាធារណៈ​ សូមកុំទុកកាតរបស់អ្នកចោល។

៣. បើសិនជាលោកអ្នកបាត់កាត/កាតរបស់លោកអ្នកត្រូវបានគេលួច​ លោកអ្នកអាចបិទកាតរបស់អ្នកភ្លាមៗតាមរយៈកម្មវិធីទូរស័ព្ទ អ៉ីអនកាតម៉ូបាល ឬ ទូរស័ព្ទទៅកាន់សេវាបម្រើអតិថិជន 24/7 +855 (0) 23/10 988 655។

៤.​ នៅពេលដែលលោកអ្នកធ្វើការបង់ប្រាក់ សូមប្រាកដថាលោកអ្នកមានវត្តមាននៅទីនោះ ឬក៏លោកអ្នកអាចទៅធ្វើការបង់ប្រាក់នៅបញ្ឈរដោយផ្ទាល់ដើម្បីជៀសវាងកុំឲ្យព័ត៌មានកាតរបស់លោកអ្នកត្រូវបានគេលួច។

៥. ការក្លែងបន្លំកាតអាចកើតមានឡើងគ្រប់ទីកន្លែង លោកអ្នកត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកធ្វើដំណើរក្រៅប្រទេស។

៦. ត្រួតពិនិត្យសារ អ៉ីម៉ែល និង​ កម្មវិធីទូរស័ព្ទរបស់អ្នកឲ្យបានញឹកញាប់ និង​ តាមដានវិកិយប័ត្រប្រចាំខែរបស់អ្នក ប្រសិនបើមានប្រតិបត្តិការសង្ស័យណាមួយ សូមទាក់ទងតាមរយៈលេខបម្រើសេវាអតិថិជន  24/7 +855 (0) 23/10 988 655 ដែលមាននៅលើកាតរបស់អ្នកដើម្បីធ្វើការរាយការណ៍។

៧. អ្នកមិនត្រូវឲ្យលេខកាតរបស់អ្នកទៅជនប្លែកមុខ ឬ អ្នកទីផ្សារ តាមទូរស័ព្ទឬអ៉ីម៉ែល។ ខាងធនាគារនឹងមិនដែលសួរអ្នកអំពីលេខកូដសម្ងាត់ ឬ ព័ត៌មានលម្អិតផ្សេងៗតាមរយៈទូរស័ព្ទដៃ អ៉ីម៉ែល ឬក៏ សារនោះទេ។ សូមកុំឲ្យលេខកាតរបស់អ្នកទៅអ្នកដទៃ លុះត្រាតែអ្នកជាអ្នកចាប់ផ្ដើមការហៅទូរស័ព្ទ។

១.​ នៅពេលដែលអ្នកប្រើប្រាស់អ៉ីអនកាតរបស់អ្នកលើប្រព័ន្ធអ៉ីនធឺណែត អ្នកត្រូវច្បាស់ថាអ្នកកំពុងប្រើប្រាស់វានៅលើ​​​ គេហៈទំព័រដែលមានសុវត្ថិភាព និង អាចជឿទុកចិត្តបាន ពួកយើងណែនាំលោកអ្នកឲ្យធ្វើការទិញទំនិញនៅហាងទំនិញទាំងឡាយណាដែលមានស្លាកសញ្ញាគេហៈទំព័រ “Secure Code”  និង “3D-Secure” ។ ស្លាកសញ្ញាទាំងនេះគឺជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបំផុតដែលជួយអ្នកក្នុងការការពារសុវត្ថិភាពរាល់ពេលផ្ទេរទិន្នន័យ និង ទឹកប្រាក់នៅលើប្រព័ន្ធអ៉ីនធឺណែត។

២. សូមកុំចុចនៅលើតំណភ្ជាប់ដែលគួរឲ្យសង្ស័យ អ៉ីម៉ែល ឬក៏ សារដែលមានតំណភ្ជាប់ដែលអះអាងជា ធនាគារឯកទេស អ៉ីអន​ ដែលនោះអាចជាការក្លែងបន្លំ ឬជា​ការបោកបញ្ឆោត។

៣. ចូរពិនិត្យមើលអាស័យដ្ឋានអ៉ីម៉ែល​ និង សា្លកសញ្ញា របស់អ្នកផ្ញើរដោយប្រុងប្រយ័ត្នហើយរាយការណ៍ទៅកាន់ធនាគារឯកទេស អ៉ីអន​ បើសិនជាអ្នកគិតថាវាគួរឲ្យសង្ស័យ។

១. បើសិនជាលេខកូដសម្ងាត់របស់អ្នកត្រូវបានគេដឹង អ្នកត្រូវស្នើរសុំលេខកូដសម្ងាត់ថ្មី និង បិទកាតរបស់អ្នកភ្លាមៗ។

២. ចូរបង្កើតលេខកូដសម្ងាត់ឲ្យមានសុវត្ថិភាពកាន់ខ្ពស់។ ចូរជ្រើសរើសលេខកូដសម្ងាត់មួយដែលងាយស្រួលចាំសម្រាប់អ្នកប៉ុន្តែពិបាកសម្រាប់អ្នកដទៃក្នុងការទាយ និង មិនត្រូវប្រើលេខកូដសម្ងាត់ដូចគ្នាលើការប្រើប្រាស់សេវាកម្មផ្សេងនោះទេ។ ចូរកុំប្រើប្រាស់​ ថ្ងៃខែ កំណើត លេខទូរស័ព្ទរបស់អ្នក ឬ ពត៌មានផ្ទាល់ខ្លួនផ្សេងៗដែលអាចដឹងជាសាធារណៈ ឬ លេខតាមលំដាប់ ១២៣៤។

៣. ចូរប្រាកដថាលេខកូដសម្ងាត់របស់អ្នកមិនត្រូវបានគេមើលឃើញនៅពេលដែលអ្នកប្រើប្រាស់ម៉ាស៊ីន ATM។

៤. ចូរកុំសរសេរលេខកូដសម្ងាត់របស់អ្នកនៅកន្លែងដែលអ្នកដទៃអាចចូលទៅបានយ៉ាងងាយស្រួល ឬក៏ ចែករំលែកលេខកូដសម្ងាត់របស់អ្នកទៅអ្នកទៃ។

Promotions

If you need more information

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក