Don’t know which product for is made for you?

ខ្លឹមសារនៃការប្រើប្រាស់

គេហទំព័រ​នេះ​ជា​កម្មសិទ្ធិ​របស់ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (ហៅកាត់​ថា “ធនាគារ​ឯកទេស អ៉ីអន”) ក្រោម​ឈ្មោះ​ដូម៉ែន www.aeon.com.kh ។ រាល់​ការ​ប្រើប្រាស់​ព័ត៌មាន និង​ទិន្នន័យ​ផ្សេងៗ​ដែល​ស្ថិត​នៅលើ​គេហទំព័រ​នេះ​ត្រូវបាន​កំណត់​ដោយ “ខ្លឹមសារ​នៃ​ការប្រើប្រាស់ និង​គោលការណ៍​ភាពឯកជនភាព” នៃ​គេហទំព័រ​នេះ។

គេហទំព័រ​របស់ ធនាគារ​ឯកទេស អ៉ីអន (ហៅកាត់​ថា “គេហទំព័រ”) អាច​នឹង​មាន​តំណ​ភ្ជាប់ ទៅកាន់​គេហទំព័រ​ដទៃ​ផ្សេងទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​តតិយជន​ដោយ​ប្រការ​ណាមួយ។ លោកអ្នក​ទទួល​ស្គាល់ថា ធនាគារ​ឯកទេស អ៉ីអន មិនបាន​យល់ព្រម ឬ​អនុម័ត​ទៅលើ​គេហទំព័រ​របស់​តតិយជន ឬ​ព័ត៌មាន និង​ទិន្នន័យ​ផ្សេងៗ​ដែល​ស្ថិតនៅ​លើ​គេហទំព័រ​ទាំងនោះ។ រាល់​ការ​ផ្តល់ជូន និង​សេចក្តី​លម្អិត​នានា​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល និង​សេវាកម្ម​ដែល​ស្ថិត​នៅលើ​គេហទំព័រ​របស់​តតិយជន​ទាំងនោះ គឺជា​ទំនួល​ខុសត្រូវ​ទាំងស្រុង​របស់​តតិយជន​ទាំងនោះ។

គេហទំព័រ​នេះ​រក្សាសិទ្ធិ​ដោយ ធនាគារ​ឯកទេស អ៉ីអន។ ដូច្នេះ​ហើយ​ព័ត៌មាន និង​ទិន្នន័យ​ទាំងអស់​ដែល​ស្ថិត​នៅលើ​គេហទំព័រ​នេះ នឹង​មិន​ត្រូវបាន​ចម្លង​តាម ឬ​កែសម្រួល ឬ​បញ្ចូល​ទៅលើ​គេហទំព័រ​របស់​តតិយជន ឬ​តភ្ជាប់​ទៅកាន់​គេហទំព័រ​ផ្សេងៗ ឬ​ប្រើប្រាស់​ជា​សាធារណៈ ឬ​ចែកចាយ ឬ​ផ្ទេរ​ក្នុង​រូបភាព​ណាមួយ ដោយ​មិនមាន​ការយល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី ធនាគារ​ឯកទេស អ៉ីអន ឡើយ។