Don’t know which product for is made for you?

ការបដិសេធ​ទទួល​ខុសត្រូវ និង គោលការណ៍​ឯកជនភាព

គោលការណ៍​ឯកជនភាព

ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (ហៅកាត់​ថា ធនាគារ​ឯកទេស អ៉ីអន) គោរព​ចំពោះ​សិទ្ធិ​ឯកជនភាព​របស់​លោកអ្នក និង​យល់​អំពី​ការរំពឹងទុក​របស់ អ្នកមើល និង/ឬ អ្នកប្រើប្រាស់ (ហៅកាត់​ថា អ្នកប្រើប្រាស់) ដែល​ព័ត៌មាន​ទាំងនោះ (ហៅកាត់​ថា ព័ត៌មាន) ត្រូវបាន​ផ្តល់​តាមរយៈ​គេហទំព័រ​របស់​ធនាគារ​ឯកទេស អ៉ីអន (ហៅកាត់​ថា គេហទំព័រ) ក្នុង​ការការពារ​ព័ត៌មាន​ឯកជន​ទាំងឡាយ​ដែល​ផ្តល់​អោយ​ពី អ្នកប្រើប្រាស់ ពី​ការ​យកទៅ​ប្រើប្រាស់​ដោយ​មិនមាន​ការ​អនុញ្ញាត​ឬ​ដោយ​ខុស​ច្បាប់។ ដូច្នេះ​ហើយ ធនាគារ​ឯកទេស អ៉ីអន សូម​ប្រកាស​អំពី​គោលការណ៍​ឯកជនភាព (ហៅកាត់​ថា គោលការណ៍​ឯកជនភាព) ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់ ទៅកាន់ អ្នកប្រើប្រាស់ ទាំងអស់​របស់ គេហទំព័រនេះ។ ធនាគារ​ឯកទេស អ៉ីអន សូម​រក្សា​សិទ្ធិ​ក្នុងការ​កែប្រែ​ខ្លឹមសារ​នៃ គោលការណ៍​ឯកជនភាព​នេះ​ក្នុង​ករណី​ចាំបាច់ ដោយ​ពុំចាំបាច់​ផ្តល់ដំណឹង​ជាមុន​ឡើយ។

គេហទំព័រ​នេះ​មាន​ផ្ទុក​នូវ​ម៉ូឌុល​ដែល​ប្រមូល​ព័ត៌មាន​បុគ្គល​របស់​លោកអ្នក។ ធនាគារ​ឯកទេស អ៉ីអន នឹង​ប្រមូល​និង​ប្រើប្រាស់​ព័ត៌មាន​ទាំងនេះ​សម្រាប់​គោលបំណង​នៃការ​ដាក់​ពាក្យ​ស្នើសុំ​ជាមុន (ហៅកាត់​ថា ការ​ដាក់ពាក្យ​ស្នើសុំ​ទុក​ជាមុន) ។ យើងខ្ញុំ នឹង​រក្សា​ការសម្ងាត់​នៃ​ព័ត៌មាន​បុគ្គល​ទាំងនោះ និង​មិនមាន​ការចែករំលែក​ព័ត៌មាន​នោះ​ទៅកាន់​តតិយជន​ឡើយ។ យើងខ្ញុំ​ នឹង​ប្រើប្រាស់​វា សម្រាប់​ធ្វើការ​កំណត់​សម្គាល់​បុគ្គល ការ​វិនិច្ឆ័យ​បឋម និង ការ​ទំនាក់ទំនង​ទៅ​លោកអ្នក​តែប៉ុណ្ណោះ។ បន្ថែម​ពីលើ​នោះ យើងខ្ញុំ អាច​នឹង​ប្រើប្រាស់​វា​ដើម្បី​ធ្វើការ​វិភាគ​ទៅលើ​តម្រូវការ​ហិរញ្ញវត្ថុ​នាពេល​អនាគត​របស់​លោកអ្នក ឬ​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើងខ្ញុំ ដើម្បី​សម្រប​ទៅនឹង​តម្រូវការ​របស់​លោកអ្នក។ ប្រសិន​បើ​លោកអ្នក​មិនយល់ស្រប​ក្នុងការ​ផ្តល់​នូវ​ព័ត៌មាន​បុគ្គល​របស់​លោកអ្នក​ទេ សូម​លោកអ្នក​កុំ​ប្រើប្រាស់​ម៉ូឌុល ការ​ដាក់ពាក្យ​ស្នើសុំ​ទុក​ជាមុន។

ការបដិសេធទទួលខុសត្រូវ

គេហទំព័រ​នេះ​ត្រូវបាន​ផ្តល់ជូន ដោយ​មិនមាន​ការតំណាង ឬ​ធានា ឬ​ការបញ្ជាក់ ឬ​ការបង្កប់​អត្ថន័យ​ណាមួយ​ឡើយ។ ធនាគារ​ឯកទេស អ៉ីអន សូម​មិន​ធ្វើការ​តំណាង ឬ​ធានា​អ្វី​ចំពោះ​ព័ត៌មាន និង​ទិន្នន័យ​នានា​ដែល​ដាក់​នៅលើ​គេហទំព័រ​នេះ​ឡើយ។ ធនាគារ​ឯកទេស អ៉ីអន មិន​ធានា​ថា ព័ត៌មាន និង​ទិន្នន័យ​នានា​ដែល​ផ្តល់​ដោយ​អ្នកប្រើប្រាស់​ និង/ឬ​តតិយជន​ណាមួយ មកដាក់​នៅលើ​គេហទំព័រ​នេះ​ពេញលេញ ឬពិត​ប្រាកដ ឬ​ត្រឹមត្រូវ ឬ​មិនបំភាន់​ឡើយ។

មិនមាន​ព័ត៌មាន​ណាមួយ​នៅលើ​គេហទំព័រ​នេះ បង្កើត​អោយ​មាន ឬ​មាន​គោលបំណង​បង្កើត​អោយ​មាន​ការ​បកស្រាយ ទោះក្នុង​រូបភាព​ណា​ក៏​ដោយ។ ធនាគារ​ឯកទេស អ៉ីអន សំណូមពរ​ឱ្យ​លោកអ្នក​ស្វែងរក​ការប្រឹក្សា​យោបល់​ជាមុន មុននឹង​ចូលទៅ​ប្រើប្រាស់​នូវ​រាល់​ចំណុច​ទាំងឡាយ​ដែលមាន​នៅលើ​គេហទំព័រ​នេះ។

ការបង្ហាញព័ត៌មាន

ធនាគារ​ឯកទេស អ៉ីអន នឹង​មាន​នីតិវិធី​ខ្ពស់​ក្នុង​ការរក្សា​ការសម្ងាត់​ដល់​ឯកជនភាព​នៃ​ព័ត៌មាន។ ប៉ុន្តែ ធនាគារ​ឯកទេស អ៉ីអន អាច​នឹង​បង្ហាញ​ព័ត៌មាន​ទាំងនោះ​តែក្នុង​ករណី​ដូចមាន​ចែង​ខាងក្រោម៖

  • បង្ហាញ​ព័ត៌មាន​ក្នុង​ករណី​តម្រូវ​ពី​បទប្បញ្ញត្តិ​នៃ​ច្បាប់ និង/ឬ ការតម្រូវ​ពី​អាជ្ញាធរ។
  • បង្ហាញ​ព័ត៌មាន​ទៅ​តតិយជន សម្រាប់​គោលបំណង​ដូចមាន​ចែង​ក្នុងប្រការ ៨ នៃ​ប្រកាស​ស្តីពី​ការចែករំលែក​ព័ត៌មាន​ឥណទាន។
  • បង្ហាញ​ព័ត៌មាន​ទៅ​បុគ្គលិក​របស់ ធនាគារ​ឯកទេស អ៉ីអន សម្រាប់​អនុវត្ត​ការងារ​ដែល​ពាក់ព័ន្ធ​តែប៉ុណ្ណោះ។
  • បង្ហាញ​ព័ត៌មាន​សម្រាប់​ការត្រួតពិនិត្យ ការស៊ើប​អង្កេត ឬ​នីតិវិធី ដែល​ច្បាប់​តម្រូវ។

តួនាទីរបស់អ្នកប្រើប្រាស់

ធនាគារ​ឯកទេស អ៉ីអន នឹងមាន​នីតិវិធី​ខ្ពស់​ក្នុង​ការរក្សា​ការសម្ងាត់​ដល់​ឯកជនភាព​នៃ​ព័ត៌មាន។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ អ្នកប្រើប្រាស់ ទទួល​ស្គាល់ថា ការចូល​ប្រើប្រាស់​គេហទំព័រ​នានា​អាចនឹង​ប្រឈម​ទៅនឹង​ហានិភ័យ ឬ​ការបាត់បង់ ឬ​ការខួចខាត ដែល​បណ្តាល​មកពី​ការជ្រៀតចូល​ពី​សំណាក់​ពពួក​មេរោគ ដូចជា Trojan Horse ឬ Worm ឬ​ការលួច​យក​ព័ត៌មាន​ពី Hacker ជាដើម​។ល។ ដូច្នេះ​ហើយ អ្នកប្រើប្រាស់ តម្រូវ​ឱ្យ​មាន​ការតំឡើង​កម្មវីធី​នានា​សម្រាប់​ទប់ស្កាត់ និង​ការពារ​ពី​ពពួក​មេរោគ​ទាំងនោះ ហើយ​ដើម្បី​ការពារ​លោកអ្នក​ពី​ហានិភ័យ​នានា​ជាយថាហេតុ។

ទំនួលខុសត្រូវរបស់ធនាគារឯកទេស អ៉ីអន

ធនាគារ​ឯកទេស អ៉ីអន នឹងមិន​ទទួល​ខុសត្រូវ​ចំពោះ​ការបាត់បង់ ឬ​ខូចខាត ដែល​បណ្តាល​មកពី​ការចូលមើល ឬ ប្រើប្រាស់​គេហទំព័រ​នេះឡើយ​ទោះបីជា​ដោយ​ផ្ទាល់ ឬ​មិនផ្ទាល់​ក៏ដោយ ជាពិសេស​ក្នុងករណី​ដូចមាន​ចែងក្នុង​ចំណុច​ខាងលើ​ពាក់ព័ន្ធ​នឹង តួនាទី​របស់​អ្នកប្រើប្រាស់

បទប្បញ្ញត្តិដែលមិនអាចអនុវត្តបាន

ប្រសិនបើ​មាន​បទប្បញ្ញត្តិ​ណាមួយ​នៃការ​បដិសេធ​គេហទំព័រ​នេះ​ត្រូវបាន​រកឃើញថា​មិនអាច​អនុវត្ត​បាន​ទៅតាម​ច្បាប់​ដែលមាន​ចែង​ជាធរមាន នោះវា​នឹង​មិនមាន​ផលប៉ះពាល់​ទៅដល់​បទប្បញ្ញត្តិ​ផ្សេងទៀត​នៃ​ការបដិសេធ គេហទំព័រ​នេះ​ឡើយ។