Don’t know which product for is made for you?

ព័ត៌មាន

អបអរសាទរការបើកដំណើរការ “សាខា​អ៉ីអនសែនសុខ”!

កាលបរិច្ឆេទ: 11 ខែ​មិថុនា 2018

ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី យើងខ្ញុំ​មាន​កិត្តិយស​ជំរាប​ជូន​ដំណឹង​ដល់​អតិថិជន​ជាទីគោរព​អោយ​បាន​ជ្រាបថា៖ សាខាថ្មី (សាខា អ៉ីអនសែនសុខ) ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាន់ទី២ ក្នុងផ្សារ​ទំនើប អ៉ីអន​ម៉ល​សែនសុខ​ស៊ីធី ចាប់​បើក​ដំណើរការ​ស្វាគមន៍​ដល់​អតិថិជន​ចាប់ពី​ថ្ងៃនេះ​តទៅ។ យើង​ខ្ញុំ​មាន​ផ្តល់ជូន​សេវាកម្ម​ជាច្រើន​ដូចជា៖

  • ​ កម្ចីសាច់ប្រាក់
  • អ៉ីអនកាត (ប័ណ្ណឥណទាន)
  • អ៉ីអនវ៉លឡេត ខេមបូឌា (សាច់ប្រាក់អេឡិចត្រូនិច) និង
  • អ៉ីអនឡោញ​សែនសុខ ស្ថិត​ក្នុង​ផ្សារ​ទំនើប​អ៉ីអនម៉ល​សែនសុខ​ស៊ីធី ទល់មុខ​សាខាថ្មី (សាខា អ៉ីអនសែនសុខ) សំរាប់​អតិថិជន អ៉ីអនកាតពណ៌មាស  តែ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម របស់​សេវាកម្ម​អ៉ីអន​សូម​ទំនាក់ទំនង៖

  1. ផ្នែក​សេវាកម្ម​អតិថិជន ទូរស័ព្ទ​ទំនាក់ទំនង៖ ០២៣​ ៩៨៨ ៥៥៥
  2. Facebook (AEON Specialized Bank Cambodia) ៖ https://www.facebook.com/aeonbank.kh/
  3. វេបសាយ ៖ http://www.aeon.com.kh