Don’t know which product for is made for you?

ព័ត៌មាន

សេវា​រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិច អ៉ីអន វ៉លឡេត

កាលបរិច្ឆេទ: 27 ខែ​មេសា 2018

ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ហៅថា “អ៉ីអន” បាន​ណែនាំ​កម្មវិធី​លើ​ទូរស័ព្ទ​ស្មាតហ្វូន ដែល​មាន​ឈ្មោះ​ថា “អ៉ីអន វ៉លឡេត ខេមបូឌា” ដែល​មាន​សេវា​ទូទាត់​សង​ប្រាក់​ដោយ​ប្រើ QR Code និង​មាន​មុខងារ​ផ្ទេរ​ប្រាក់​នានា ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៨។ អ៉ីអន បាន​ចាប់​ផ្តើម​សេវា​រូបិយប័ណ្ណ​អេឡិចត្រូនិច (បង់​ប្រាក់​ជា​មុន) នៅក្នុង​ទីផ្សារ​កម្ពុជា ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក។

អ៉ីអន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេសកម្ពុជា​ក្រោម​ទំរង​ជា​ក្រុមហ៊ុន​បុត្រសម័្ពន្ធ​មួយនា​ខែតុលា ឆ្នាំ២០១១ និង​បាន​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន​សម្រាប់​អតិថិជន​លើ​សេវាបង់​រំលស់ ដូចជា​ទូរទស្សន៍ និង​ទូរស័ព្ទដៃ រួម​ទាំង​ឥណទាន​បុគ្គល​ខ្នាត​តូច​ផង​ដែរ។ នៅ​ខែតុលា ឆ្នាំ២០១៥ អ៉ីអន ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើប្រតិបត្តិការ​ជា​ធនាគារឯកទេស ពី​ធនាគារជាតិ​នៃកម្ពុជា ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រសម័្ពន្ធ​របស់​ប្រទេសជប៉ុន​ទី១ ដែល​បាន​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា។ អ៉ីអន បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កំពស់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន។​

តាមរយៈ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រូបិយប័ណ្ណ​អេឡិចត្រូនិច​នេះ អ៉ីអន មាន​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម និង​ដើម្បី​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ដែល​មាន​កំរិត​ខ្ពស់ ដោយ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ធ្វើការ​ទូទាត់​សងប្រាក់ និង​ផ្ទេរ​ប្រាក់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់ ឬ ប័ណ្ណ។ អ៉ីអន រងចាំ​ដោះស្រាយ​នូវរាល់​បញ្ហា​លំបាក​នានា​ដោយ​កាន់​ក្រដាស់​ប្រាក់ និង កាក់​រៀល​ខ្មែរ​ ក្នុង​បរិមាណ​ច្រើន។

ជាមួយ​ “អ៉ីអន វ៉លឡេត ខេមបូឌា” អតិថិជន អាច​ធ្វើ​ការ​បញ្ចូល​ប្រាក់​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ជាមុន ជា​ប្រាក់​ដុល្លារ​អាមេរិក ឬ ប្រាក់រៀល​ខ្មែរ និង​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិច​ដើម្បី​ទិញ​ទំនិញ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​អ៉ីអន​ម៉ល ឬ អាច​ធ្វើ​ការ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ​ផ្សេងៗ​នា​ពេល​អនាគត។ កម្មវិធី​នេះ អាច​ឲ្យ​អថិតិជន​ជា​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ពិនិត្យ​សមតុល្យ​នៃ​គណនី​របស់​ខ្លួន ឬ ធ្វើ​ការ​ពិនិត្យ​របាយការណ៍​នៃ​ប្រតិបត្តិការ​មុនៗ​របស់​ខ្លួន​ផង​ដែរ។ អតិថិជន ជា​អ្នក​ប្រើប្រាស់​ដែល​បាន​ភ្ជាប់​កម្មវិធី​ខាងលើ ក៏អាច​ធ្វើ​ការ​ផ្ទេរប្រាក់​អេឡិចត្រូនិច ទៅ​កាន់​អតិថិជន​ជា​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ផង​ដែរ។ អ៉ីអន បាន​ព្យាយាម​ពង្រើក​ដែន​សេវា​របស់​ខ្លួន និង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជូន​អតិថិជន។

ជាមួយ​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៃ​ប្រាក់​ដុល្លារ​អាមេរិក ធនាគារជាតិ​នៃ​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​លើក​កំពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ។ តាមរយៈ​ចក្ខុ​វិស័យ​នៃ​គោល​នយោបាយ​របស់​ខ្លួន ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន ដូចជា​ការ​ដាក់​កាតព្វកិច្ច​រូបិយប័ណ្ណ​ដោយ​តម្រូវ​ឲ្យ​បិទ​ផ្លាកតម្លៃ​ជា​ប្រាក់​រៀល​ខ្មែរ​លើ​ទំនិញ​នានា​ក្នុង​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឲ្យ​មាន​យ៉ាង​ហោច​ណាស់ ១០% នៃ​សមតុល្យ​ឥណទាន​សរុប​របស់​ខ្លួនជា​ប្រាក់រៀល ត្រឹម​ចុង​ឆ្នាំ២០១៩។ អ៉ីអន មាន​បំណង​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន និង​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់រៀល​ខ្មែរ​យ៉ាង​ទូលំទូលាយ តាមរយៈ​ការ​នាំមក​នូវ​សេវា​រូបិយប័ណ្ណ​អេឡិចត្រូនិច (បង់ប្រាក់​ជាមុន) របស់​ខ្លួន។

កម្មវិធី “អ៉ីអន វ៉លឡេត ខេមបូឌា”

ក្រុមហ៊ុន Fujitsu Limited and Rosebay Consulting Pvt. Ltd. និង ក្រុមហ៊ុន Swift Technology Pvt. Ltd. (STPL)