Don’t know which product for is made for you?

ព័ត៌មាន

សេចក្តី​ជូនដំណឹង​ពីភ្នាក់ងារ​ក្លែងបន្លំ​ខុសច្បាប់

កាលបរិច្ឆេទ: 20 ខែ​កុម្ភៈ 2016

សូមមេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ភ្នាក់ងារក្លែងបន្លំ​ខុសច្បាប់! ក្រុមហ៊ុន អ៉ីអន​ម៉ាយក្រូ​ហ្វាយនែន (ខេមបូឌា) សូមជូន​ដំណឹង​ដល់អតិថិជន និង​ដៃគូសហការ​ទាំងអស់​ អោយបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំ​មិនមាន​ប្រើប្រាស់ភ្នាក់ងារ​ឯកជន​ ដើម្បី​​ជួយ​បំពេញ​​ពាក្យស្នើសុំ ដោយគិត​សេវា​បន្ថែមនោះទេ។ ក្រុមហ៊ុន​យើងខ្ញុំ​ តម្រូវអោយ​អតិថិជន​ធ្វើការបង់​នូវ​តម្លៃ​ពាក្យ​ស្នើសុំតែ ៣ ដុល្លារ​ប៉ុណ្ណោះ។ ភ្នាក់ងារ​ក្លែងបន្លំ​ទាំងនោះ​បានធ្វើការ​ក្លែងបន្លំ​ឯកសារ​ខុសច្បាប់។ ប្រសិនបើ​អតិថិជន ឬ ដៃគូសហការ បានជួបប្រទះ​នឹង​ករណី​ដូចបាន​រៀបរាប់​ខាងលើ សូមលោកអ្នក​មេត្តា​​ធ្វើការ​ទំនាក់​ទំនងមកយើងខ្ញុំ​តាមរយៈ​លេខទូរស័ព្ទ ០២៣ ៩៨៨ ៥៥៥។