Don’t know which product for is made for you?

ព័ត៌មាន

អំណោយ​អណ្តូង​ទឹកស្អាត

កាលបរិច្ឆេទ: 2 ខែ​មករា 2016

នៅ​ថ្ងៃទី២០ ដល់ ថ្ងៃទី២១ និង ថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ក្រុមហ៊ុន​សម្ព័ន្ធ​ញាតិ​អ៉ីអន បានធ្វើការ​ជីក​អណ្តូង​នៅខេត្តតាកែវ ដើម្បី​ផ្តល់នូវ​ប្រភព​ទឹកស្អាតដល់​អ្នកភូមិ។ ក្រុមហ៊ុន​សម្ព័ន្ធ​ញាតិ​អ៉ីអន បានបន្ត​ធ្វើការឧបត្ថម្ភ​អណ្តូងទឹក និងអាង​ស្តុកទឹក​ដល់អ្នកភូមិ​ចាប់តាំងពីឆ្នាំ​២០១២​ មក។​ កុមារ​ជាច្រើន​មិនអាច​ទៅសាលា​រៀនបាន​ដោយសារតែ​ពួកគេ​ត្រូវទៅ​ធ្វើដំណើរ​ផ្លូវឆ្ងាយ ដើម្បី​ដងទឹកស្អាត​ដើម្បី​ប្រើប្រាស់។ ចាប់តាំង​ពីមានប្រភព​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​ភូមិមក កុមារ​ទាំងអស់​មិនចាំបាច់បារម្ភ​ពីកង្វះទឹកស្អាត​ទៀតទេ ដូច្នេះ​ពួកគេ​អាចមានពេលវេលា​ទៅសាលារៀន​ជារៀងរាល់​ថ្ងៃ។ អ៉ីអនតែងតែ​យក​ចិត្ត​ទុកដាក់ចំពោះសុខភាព​របស់​អ្នកភូមិ និង​ព្យាយាម​ឧបត្ថម្ភ​ប្រភព​ទឹកស្អាត​ ដើម្បី​ជួយសម្រួលដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ប្រជាជន​ក្នុងភូមិ។