Don’t know which product for is made for you?

ព័ត៌មាន

ការបរិច្ចាគ​ជំនួយ​ថវិកា គាំទ្រ​ដល់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដល់​រាជរដ្ឋាភិបាល​កម្ពុជា

កាលបរិច្ឆេទ: 28 ខែ​មិថុនា 2021

ក្រុមហ៊ុន​អ៉ីអន (ខេមបូឌា) ខូអិលធីឌី

ក្រុមហ៊ុន​អ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី

ធនាគារ​ឯកទេស   អ៉ីអន (ខេមបូឌា) ភីអិលស៊ី

ក្រុមហ៊ុន​អ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត

 

- រួមចំណែក​ទប់ស្កាត់​ការរីករាលដាល​នៃ ជំងឺកូវីដ១៩ ដើម្បី​ធានា “សុវត្ថិភាព និង សន្តិសុខ” -

 

ដើម្បី​​ជាផ្នែកមួយ​នៃកិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃជំងឺ​កូវីដ១៩ និង​ធានា “សុវត្ថិភាព​និង​សន្តិសុខ” ជូន​ប្រជាជន​គ្រប់រូប នៅក្នុង​សហគមន៍ នៃ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​​ចំនួន៤ នៃ​អ៉ីអនហ្គ្រុប​ជប៉ុន ដែល​​កំពុង​​ប្រតិបត្ដិការ​នៅ​ប្រទេស​កម្ពុជា រួម​មាន​ ក្រុមហ៊ុន​អ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុន​អ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុន​អ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត គ្រោងនឹង ផ្តល់ជំនួយ​ជា​ថិវិកា​ សរុប​ចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លា​សហរដ្ឋ​អាមេរិក) ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ។

ក្រុមហ៊ុន​​អ៉ីអនហ្គ្រុប​ជប៉ុន បាន​ប្រកាស​បរិច្ចាគ​ថវិកា​សរុប​ចំនួន ៣៥០ លាន​យ៉េន​ដល់​រដ្ឋាភិបាល​នៃប្រទេស​មួយចំនួន​ជាសមាជិក​អាស៊ាន​រួមមាន​ប្រទេស​ម៉ាឡេស៊ី ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដែលជា​ផ្នែកមួយ​នៃកិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​គោលបំណង ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩ នេះ​ផងដែរ។

ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជូន​​ប្រជាពលរដ្ឋ​របស់​​ខ្លួន​​បាន​ច្រើន​បើប្រៀប​ធៀប​ទៅនឹង​​ប្រទេស​ដែល​ជា​មាជិក​អាស៊ាន​ដ៏ទៃទៀត​ក៏ដោយ ក៏ប៉ុន្តែ​ការរីករាលដាល​នៅតែ​កំពុង​បន្ត​នៅឡើយ។ គោលបំណង​នៃការបរិច្ចាគ​នេះ គឺដើម្បី​ប្រើប្រាស់ ក្នុងការជំរុញ ពន្លឿន យុទ្ធនាការ​ចាក់វ៉ាក់សាំង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​​ការគ្រប់គ្រង​ការឆ្លង​រីករាលដាល និង​​ស្តារសេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ។

ការបរិច្ចាគ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ រួមមាន​ការចូលរួម​វិភាគទាន​ពីក្រុមហ៊ុន​ អ៉ីអនហ្គ្រុប​ជប៉ុន ដែលមាន​ដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។

ឈរលើ​គោលការណ៍​មូលដ្ឋាន “ស្វែងរក​សន្តិភាព គោរព​មនុស្សជាតិ និង​ចូលរួម​ចំណែកដល់​សហគមន៍​មូលដ្ឋាន ដោយ​តែងតែ ស្ថិតនៅ​ជាមួយ​ទស្សនៈស្នូល អតិថិជន​ជាចំបង” ក្រុមហ៊ុន អ៉ីអនហ្គ្រុប នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​បញ្ចប់​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ឱ្យបាន​ឆាប់តាម​ដែលអាច​ធ្វើទៅ​បាន ដើម្បី​ស្តារ សន្តិសុខ​និង​សន្តិភាព ឡើងវិញនៅ​ក្នុងការរស់នៅ​ប្រចាំថ្ងៃ​របស់​សហគមន៍​មូលដ្ឋាន។

ព​ត៌​មានបន្ថែម 

ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូល​ជំនួយថវិកា

( គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)

ប្រទេសGMSSM DSហាង​លក់រាយ
​ផ្សេងទៀត
ហិរញ្ញវត្ថុសេវាកម្មផ្សារទំនើប (ម៉ល)
ម៉ាឡេស៊ី៣៣៣២៦៩៦៥៩៨២៨
វៀតណាម២៣១៥៨១៤
ឥណ្ឌូនេស៊ី២៨
ថៃ៤៧១៣៤២៧
កម្ពុជា១២១២

 ក្រុមហ៊ុន AEON Delight Co., Ltd. មាន​ការិយាល័យ​សរុប​ចំនួន ១៤ ក្នុងនោះ​រួមមាន ១ នៅប្រទេស​ម៉ាឡេស៊ី ២ នៅ​ប្រទេស​វៀតណាម ១០ នៅ​ប្រទេស​ឥណ្ឌូនេស៊ីនិង ១ នៅប្រទេស​កម្ពុជា។

GMS : ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)

SM : ផ្សារទំនើប (Supermarket)

DS : ផ្សារលក់បញ្ចុះតម្លៃ (Discount Store)