Don’t know which product for is made for you?

ព័ត៌មាន

អបអរសាទរ ការបើកដំណើរការ “សាខា​ច្បារអំពៅ”!

កាលបរិច្ឆេទ: 31 ខែ​តុលា 2019

ដើម្បី​សម្រួល​ដល់​ការងាយស្រួល​ក្នុងការ​ទទួល​យក​សេវាកម្ម​របស់​ធនាគារ​យើងខ្ញុំ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស​សូម​ជំរាប​ជូន​ដល់​អតិថិជន​ទាំងអស់ អោយ​បាន​ជ្រាបថា សាខាថ្មីយើងខ្ញុំ (សាខា ច្បារអំពៅ) ដែល​មាន​ទីតាំង​ស្ថិតនៅ ផ្ទះលេខ ៦០៧ ផ្លូវជាតិ​លេខ១ ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ នឹង​ចាប់ផ្តើម​បើក​ដំណើរការ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ។ អតិថិជន​ទាំងអស់ អាច​អញ្ជើញ​មក​សាខា​ថ្មី​យើងខ្ញុំ ដើម្បី​ទទួល​យក​សេវាកម្ម​កម្ចីសាច់ប្រាក់ សេវាកម្មអ៊ីអនកាត (ប័ណ្ណឥណទាន) ឬ សាកសួរ​ព័ត៌មាន​ផ្សេងៗ។

សម្រាប់​ព័ត៌មាន​បន្ថែម របស់​សេវាកម្ម​អ៉ីអន​សូម​ទំនាក់ទំនង៖

  1. ផ្នែកសេវាកម្មអតិថិជន ទូរស័ព្ទទំនាក់ទំនង៖ ០២៣​ ៩៨៨ ៥៥៥
  2. Facebook (AEON Specialized Bank Cambodia) ៖ https://www.facebook.com/aeonbank.kh/
  3. វេបសាយ ៖ http://www.aeon.com.kh