Don’t know which product for is made for you?

ព័ត៌មាន

កម្មវិធីសម្អាតទីក្រុងរបស់អ៉ីអនម៉ាយក្រូហ្វាយនែន

កាលបរិច្ឆេទ: 21 ខែ​មករា 2016

នាព្រឹក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ៧ព្រឹក ក្រុមហ៊ុន អ៉ីអនម៉ាយក្រូ​ហ្វាយនែន (ខេមបូឌា) បានរៀបចំកម្មវិធី សម្អាតទីក្រុង ដែល​មាន​ការចូលរួម​ពីបុគ្គលិក​ចំនួន ៧០នាក់។ កម្មវិធីនេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ ចូលរួម​ចំណែក​ក្នុងសង្គមជាតិ ក៏ដូចជា​ការបង្កើន​ភាពស្រស់ស្អាត​ដល់​ទីក្រុង​ភ្នំពេញផងដែរ។ មកដល់ម៉ោង ៩ព្រឹក ក្រុមការងារ​របស់​យើងខ្ញុំ​បានធ្វើការ​សម្អាត​ដងផ្លូវ​ទាំងសងខាង​នៃមហាវិថី​ព្រះមុនីវង្ស ចាប់ពីស្តុបពេទ្យចិន រហូតដល់​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក។ ជាសរុប​ ក្រុមការងារ​យើងខ្ញុំ​បានប្រមូល​សម្រាម​ចំនួន ៣៦ថង់ ក្នុង​រយៈពេល ២ម៉ោង។ អ៉ីអន​ម៉ាយក្រូហ្វាយនែន (ខេមបូឌា) នឹង​ធ្វើការរៀបចំ​កម្មវិធី សម្អាតទីក្រុង​នេះជាបន្តបន្ទាប់ មិនត្រឹមតែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះទេ តែនៅពួកយើង​នឹងព្យាយាមរៀបចំកម្មវិធីនេះ​នៅទូទាំង​ប្រទេស​កម្ពុជា។ យើង​ចូលរួម​សម្អាត​ប្រទេស​កម្ពុជា​ទាំងអស់គ្នា។