ថ្ងៃថ្លែងអំណរគុណ គឺជាការថ្លែងអំណរគុណចំពោះម្ចាស់អ៉ីអនកាតទាំងអស់ ដែលអាចរីករាយជាមួយការបញ្ចុះតម្លៃ ៥% ភ្លាមៗនៅផ្សារទំនើបអ៉ីអន ខេមបូឌា ភ្នំពេញ (ខាងក្នុងផ្សារអ៉ីអនម៉ល ភ្នំពេញ) និង ផ្សារទំនើបអ៉ីអន ខេមបូឌា សែនសុខ (ខាងក្នុងផ្សារអ៉ីអនម៉លសែនសុខ ស៊ីធី) និង AEON MaxValu Express គ្រប់សាខា នៅរៀងរាល់ថ្ងៃទី ២០ និងថ្ងៃទី ៣០ នៃខែនីមួយៗ សម្រាប់ការទូទាត់វិក្កយបត្រតាមរយៈអ៉ីអនកាត។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ លើកលែងចំពោះទំនិញមួយចំនួនដែលបានកំណត់។
កម្មវិធីសន្សំពិន្ទុគឺជាកម្មវិធីសន្សំពិន្ទុសម្រាប់អ៉ីអនកាត។ ម្ចាស់អ៉ីអនកាតទាំងអស់អាចទទួលបានពិន្ទុបន្ទាប់ពីការទូទាត់ប្រាក់តាមរយៈអ៉ីអនកាត។
រាល់ការចំណាយអស់ ២ ដុល្លារ នឹងទទួលបាន ១ ពិន្ទុ។
ជាមួយពិន្ទុដែលទទួលបានពីអ៉ីអនកាត អតិថិជនអាចប្តូរបាន (១) ជាគូប៉ុងទឹកប្រាក់ (២) ជាទឹកប្រាក់ត្រឡប់មកវិញ។
គូប៉ុងទឹកប្រាក់ អាចប្រើប្រាស់បាននៅផ្សារទំនើបអ៉ីអន ខេមបូឌា ភ្នំពេញ (នៅខាងក្នុងផ្សារអ៉ីអនម៉លភ្នំពេញ) ផ្សារទំនើបអ៉ីអន ខេមបូឌា សែនសុខ (នៅខាងក្នុងផ្សារអ៉ីអនម៉ល សែនសុខស៊ីធី) និង AEON MaxValu Express គ្រប់សាខាទាំងអស់។
លោកអ្នកអាចពិនិត្យមើលពិន្ទុបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីអ៉ីអនកាតម៉ូបាល ឬតាមរយៈរបាយការណ៍វិក្កយបត្រប្រចាំខែ។
ពិន្ទុអាចប្តូរបាននៅ៖
សំគាល់៖ ៥០០ពិន្ទុ = ៥ ដុល្លារ (ពិន្ទុអប្បបរមាដែលអាចប្តូរបានក្នុង ១ដងគឺ ៥០០ពិន្ទុ)
អ៉ីអនឡោញ ជាអត្ថប្រយោជន៍ពិសេសសម្រាប់ម្ចាស់អ៉ីអនកាតពណ៌មាស។ អ៉ីអនឡោញ គឺជាកន្លែងដែលមានផាសុខភាពសម្រាប់ការសម្រាក ឬ ការពិភាក្សាអាជីវកម្ម ដោយទទួលបានអាហារសម្រន់ ភេសជ្ជៈ និងការប្រើប្រាស់អ៉ីនធឺណិតដោយឥតគិតថ្លៃ។
អ៉ីអនឡោញ មានទីតាំងស្ថិតនៅ៖