Don’t know which product for is made for you?

ព័ត៌មាន

ដំណើរ​កំសាន្ត​​ទៅ​ប្រទេស​ជប៉ុន​របស់​អ្នក​​ឈ្នះ​រង្វាន់​ពី អ៉ីអន ម៉ាយក្រូហ្វាយនែន

កាលបរិច្ឆេទ: 1 ខែ​មករា 2016

អ៉ីអន​ម៉ាយក្រូ​ហ្វាយនែន បានរៀបចំ​កម្មវិធី​ពិសេស​ដែល​ពុំធ្លាប់​មាន​ពីមុន​មក​ ក្នុងការ​ផ្តល់​សំណាង​ជូន​អតិថិជន​ចំនួន ១០រូប ក្នុងការ​ឈ្នះ​រង្វាន់​នៃការ​ធ្វើដំណើរ​កម្សាន្ត​ដ៍អស្ចារ្យ​ទៅកាន់​ប្រទេស​ជប៉ុន រយៈពេល​៥ថ្ងៃ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៧​ ដល់​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។​ នៅក្នុង​ដំណើរ​កម្សាន្ត​នេះ អតិថិជន​ទាំងអស់​បាន​ទទួល​នូវ​ភាពរីករាយ​ជាមួយ​សេវា​នៃការ​យក​ចិត្តទុកដាក់ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ពីអ៉ីអន​ម៉ាយក្រូ​ហ្វាយនែន ដោយ​ធ្វើការ​ផ្តល់ជូន​នូវ​លិខិត​ឆ្លងដែន ទិដ្ឋាការ ការហូបចុក ស្នាក់នៅ និងបដិសណ្ឋារកិច្ចផ្សេងៗ តាំងពី​ពេល​ចេញ​ដំណើរ​ពីព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដល់​ព្រលាន​យន្តហោះ Narita International Airport និង​ត្រឡប់​មក​ព្រះជាណាចក្រ​កម្ពុជា​វិញ។​ នៅក្នុង​ដំណើរ​កម្សាន្ត​នេះ​ផង​ដែរ​អតិថិជន បានធ្វើការ​ទស្សនា​ក្នុង​ទីក្រុង​តូក្យូ, ព្រះបរមរាជវាំង​របស់​ព្រះចៅ​អធិរាជ, ព្រះវិហារ​បុរាណ​ជប៉ុន (Asakusa), តូក្យូ​ស្កាយទ្រី (Tokyo Sky Tree) ដែល​ជា​អាគារ​ខ្ពស់​លំដាប់​ថ្នាក់​លេខ​៤​របស់​ពិភពលោក, តំបន់ Akihabara (តំបន់​លក់គ្រឿង អេឡិចត្រូនិច), ឌីស្នីយឡែន (Tokyo Disney Land), និង​ទស្សនា​ផ្សារទំនើប​របស់​អ៉ីអន (AEON Mall Narita) ដែល​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ណារីតា (Narita International Airport)។