Don’t know which product for is made for you?

សុវត្ថិភាព​កាត​របស់​លោកអ្នក​គឺ​សំខាន់​បំផុត​សម្រាប់​យើងខ្ញុំ

សេវា​សុវត្ថិភាព 3D អ៉ីអន ជា​មុខងារ​សុវត្ថិភាព​មួយ​ដែល​ផ្តល់ជូន​ដោយ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។

មុខងារ​សេវាកម្ម​នេះ​គឺ​ត្រូវបាន​ប្រើប្រាស់ នៅពេល​ដែល​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​អនឡាញ​ជាមួយ​នឹង​ អ៉ីអនកាត នៅលើ​គេហទំព័រ​ពាណិជ្ជករ​អនឡាញ ដែល​បាន​ចូលរួម​ប្រើប្រាស់​សេវា​សុវត្ថិភាព​របស់​ក្រុមហ៊ុន វីសា។ លោកអ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​ម្តង ដែល​មាន​៦ខ្ទង់​តាមរយៈ​ការ​ផ្ញើសារ​ទៅ​កាន់​លេខ​ទូរស័ព្ទដៃ និង​អ៉ីម៉ែល របស់​លោកអ្នក​ដែល​បាន​ចុះឈ្មោះ បន្ទាប់មក​គ្រាន់តែ​បញ្ចូល​លេខ​សម្ងាត់​ម្តង​ដែល​មាន​៦ខ្ទង់​នោះ ដើម្បី​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​របស់​លោកអ្នក។

ជំហានទី ១

ម្ចាស់​អ៉ីអនកាត ធ្វើ​ប្រតិបត្តិការ​អនឡាញ​ដោយ​ប្រើប្រាស់ អ៉ីអនកាត ដើម្បី​ទិញ​ទំនិញ ឬ​សេវាកម្ម នៅលើ​គេហទំព័រ​របស់​ពាណិជ្ជករ​អនឡាញ​ណាមួយ ដែល​បាន​ចូលរួម​ប្រើប្រាស់​សេវា​សុវត្ថិភាព​របស់​ក្រុមហ៊ុន វីសា។​

 

ជំហានទី ២

ម្ចាស់​អ៉ីអនកាត ត្រូវ​បញ្ចូល​ព័ត៌មាន អ៉ីអនកាត (មាន​ដូចជា លេខ​អ៉ីអនកាត​ កាលបរិច្ឆេទ​ផុតកំណត់ លេខCVV ជាដើម) នៅលើ​គេហទំព័រ​ទូទាត់​របស់
ពាណិជ្ជករ នៅពេល​នោះ​អេក្រង់​សម្រាប់​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ ដែល​មាន​កន្លែង​សម្រាប់​បំពេញ លេខ​សម្ងាត់​ម្ដង (Authentication Screen with OTP fill-in field) នឹង​បង្ហាញ​ឡើង​ដោយ​ស្វ័យប្រវត្តិ។

 

ជំហានទី ៣​

បន្ទាប់ពី​ទទួល​បាន​លេខ​សម្ងាត់​ម្ដង​​ដែល​មាន​៦ខ្ទង់ តាមរយៈ​លេខទូរស័ព្ទ និង​អ៉ីម៉ែល​ដែល​បាន​ចុះឈ្មោះ ម្ចាស់​អ៉ីអនកាត​ត្រូវ​វាយ​បញ្ចូល​លេខ​សម្ងាត់​នោះ ក្នុង​កំឡុងពេល ដែល​លេខ​សម្ងាត់​មាន​សុពលភាព​ (៣នាទី) ដើម្បី​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ។

សូមស្វាគមន៍ និង​ថ្លែងអំណរគុណ​សម្រាប់​ការ​ជ្រើសរើស​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន។​​ សូម​អាន​បទបញ្ញត្តិ និង​លក្ខខណ្ឌ​ឲ្យ​បាន​ហ្មត់ចត់ មុននឹង​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន។ ក្នុង​ករណី​ដែល​លោកអ្នក​មិនយល់​ស្រប និង​បដិសេធ​ចំណុច​ណាមួយ​ដែល​បាន​ចែង​ក្នុង​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ សូមបញ្ឈប់ ប្រតិបត្តិការ។ បទបញ្ញត្តិ និង​លក្ខខណ្ឌ​របស់​សេវា​សុវត្ថិភាព 3D អ៉ីអន​ ត្រូវ​បាន​ចាត់​ទុកថា​ជា​បទបញ្ញត្តិ និង​លក្ខខណ្ឌ ដែល​បញ្ចូល​បន្ថែម​លើ​កិច្ចព្រមព្រៀង​ប័ណ្ណឥណទាន អ៉ីអន។ ដូច្នេះ​ហើយ បន្ថែម​ពីលើ​បទបញ្ញត្តិ និងលក្ខខណ្ឌ​នេះ រាល់​ប្រតិបត្តិការ​ដែល​លោកអ្នក​បានធ្វើ តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន ត្រូវបាន​ស្ថិត​នៅក្រោម កិច្ចព្រមព្រៀង​ប័ណ្ណ​ឥណទាន អ៉ីអន នានា ដរាប​ណា វា​មិន​ផ្ទុយពី​បទបញ្ញត្តិ និង​លក្ខខណ្ឌ​តែប៉ុណ្ណោះ​។​ ពាក្យ​ថា យើងខ្ញុំ និង​របស់​យើងខ្ញុំ តទៅ​នេះ​សំដៅ​លើ ធនាគារ​​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ហើយ​ពាក្យ លោកអ្នក និង​របស់​លោកអ្នក តទៅ​នេះ​សំដៅ​លើ​ម្ចាស់​អ៉ីអនកាត ទាំង​ប័ណ្ណ​ដើម និង​ប័ណ្ណ​បន្ថែម និង​ទាំង អ៉ីអន​កាត​ពណ៌មាស ​និង​អ៉ីអន​កាត​ពណ៌ស្វាយ (ដែល​តទៅ​នេះ​ហៅថា អ៉ីអនកាត) ដែលប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន។

១. ការប្រើប្រាស់

ម្ចាស់​អ៉ីអន​កាត រួមមាន​ម្ចាស់​អ៉ីអនកាត​ថ្មី ឬ​កំពុង​ប្រើប្រាស់ តម្រូវ​ឲ្យ​ប្រើប្រាស់ សេវា​សុវត្ថិភាព 3D អ៉ីអន ដោយ​ស្វ័យប្រវត្តិ។ ការប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន របស់​លោកអ្នក​នៅតែ​បន្ត​ដរាប​ណា​លោកអ្នក​ជា​ម្ចាស់​អ៉ីអនកាត ទោះបីជា​លោកអ្នក​បាន​ប្រើប្រាស់​សេវា​នេះ ឬ​មិនបាន​ប្រើប្រាស់​សេវា​នេះ​ក៏ដោយ។

២.  ការទទួលយក បទបញ្ញត្តិ និងលក្ខខណ្ឌ

ក) សេវា​សុវត្ថិភាព 3D អ៉ីអន ដែល​បាន​ផ្តល់​ជូន​លោកអ្នក តម្រូវ​ឲ្យ​លោកអ្នក គោរព​ទៅតាម​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ ហើយ​​កិច្ចព្រមព្រៀង​ប័ណ្ណ​ឥណទាន​អ៉ីអន គ្រប់គ្រង​រាល់​ប្រតិបត្តិការ​លោកអ្នក​ដែល​បាន​ធ្វើ តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន ដែល​ប្រតិបត្តិការ​នោះ​មិន​ផ្ទុយពី​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ​តែប៉ុណ្ណោះ។ បទបញ្ញត្តិ និង​លក្ខខណ្ឌ នឹង​ត្រូវ​បាន​កែប្រែ និង/ឬ ផ្លាស់ប្តូរ និង/ឬ កែច្នៃ និង/ឬ ធ្វើវិសោធនកម្ម និង/ឬ ធ្វើបច្ចុប្បន្នភាព ជាប្រចាំ គ្រប់​ពេលវេលា ដោយ​មិនមាន​ការ​ជូនដំណឹង​លោកអ្នក​ជាមុន​ឡើយ។ បន្ថែម​ពីលើ​នេះ​ទៅទៀត នៅពេល​លោកអ្នក​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន លោកអ្នក​ក៏ត្រូវ​គោរព​តាម​ការណែនាំ ឬវិធាន ដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន​វីសា​អន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) និង​អនុវត្ត​តាម​សេវា​សុវត្ថិភាព 3D អ៉ីអន ដែល​​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​វីសា​អន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) គ្រប់​ពេលវេលា។

ខ) លោកអ្នក​យល់ព្រម​ថា​ការ​សម្រច​ចិត្ត​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន គឺជា​ការ​ទទួល​យក​នូវ​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ ហើយ​ការបន្ត​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន បន្ទាប់ពី​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ ត្រូវបាន​ការ​កែប្រែ និង/ឬ ផ្លាស់ប្តូរ និង/ឬ កែច្នៃ និង/ឬ ធ្វើវិសោធនកម្ម និង/ឬ ធ្វើបច្ចុប្បន្នភាព ក៏ជា​ការ​បង្ហាញ​អំពី​ការ​ទទួល​យក​នូវ​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ​ផងដែរ ។

គ) ប្រសិន​បើ​មិនមាន​ការ​បញ្ជាក់​ច្បាស់​ណាមួយ​ទេ ទម្រង់​ថ្មីៗ​នៃ​សេវា​សុវត្ថិភាព 3D អ៉ីអន​ ដែល​អាច​ជា​ការ​បង្កើត​បន្ថែម ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ឬ​ការ​ផ្លាស់ប្តូរ​ផ្សេងទៀត​ទៅលើ​សេវា​សុវត្ថិភាព 3D អ៉ីអន ត្រូវ​ស្ថិត​ក្រោម​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ។ ការ​បន្ថែម ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ឬ​ការ​ផ្លាស់ប្តូរ​ផ្សេង​ទៀត​ទៅលើ​សេវា​សុវត្ថិភាព 3D អ៉ីអន នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ​បាន​ទេ ហើយ​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ​នៅតែ​មាន​សុពលភាព​ដដែល។

ឃ) យើងខ្ញុំ​រក្សាសិទ្ធិ​គ្រប់​ពេលវេលា​ក្នុងការ​កែប្រែ ផ្អាក ឬ​បញ្ឈប់ មិនថា​ជា​បណ្តោះ​អាសន្ន ឬ​ជា​អចិន្ត្រៃយ៍ លើ​សេវា​សុវត្ថិភាព 3D អ៉ីអន ដោយ មិនមាន​ការ​ជូនដំណឹង​ជាមុន​ឡើយ។

៣.  ការពិពណ៌នាពីសេវាសុវត្ថិភាព 3D អ៉ីអន

សេវា​សុវត្ថិភាព 3D អ៉ីអន ផ្តល់ជូន​លោកអ្នក​នូវ​វិធី​បង្កើន​សុវត្ថិភាព​មួយ ដើម្បី​កាត់​បន្ថយ​ឱកាស​ក្លែងបន្លំ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អនឡាញ ដែល​ប្រើប្រាស់​លេខ​សម្ងាត់​ម្តង ដែល​មាន​៦ខ្ទង់ (ហៅ​កាត់​ថា លេខ​សម្ងាត់​ម្តង)​ មុនពេល​បញ្ចប់​ប្រតិបត្តិការ។ នៅពេល​ចុះឈ្មោះ​ប្រើប្រាស់ អ៉ីអនកាត លោកអ្នក ត្រូវ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​យើងខ្ញុំ ដែល​នឹង​ត្រូវ ប្រើប្រាស់​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​លោកអ្នក​ជាមួយ​នឹង​ប្រតិបតិ្តការ​អនឡាញ​ និង/ឬ ប្រតិបត្តិការ​ផ្សេងទៀត​ដែល​លោកអ្នក​បាន​ធ្វើ​តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន ដែល​នឹង​បកស្រាយ​លម្អិត​នៅ​ចំនុចទី ៦ ខាង​ក្រោម។ សេវា​សុវត្ថិភាព 3D អ៉ីអន ប្រើប្រាស់​ក្នុង​គោលបំណង​សម្រាប់​កត់ត្រា រក្សាទុក និង​រាយការណ៍ ក៏ដូចជា​ការដោះស្រាយ​ប្រតិបត្តិការ​ដែល​មាន​វិវាទ​ផង​ដែរ។ ព័ត៌មាន​របស់​លោកអ្នក​ដែលបាន​ចុះឈ្មោះ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ផ្សេងទៀត ដូចបាន​កំណត់​ក្នុង​ចំនុច​ទី ៥ នឹង​មិនត្រូវ​បាន​ចែករំលែក​ទៅ​ពាណិជ្ជករ​ណាមួយ​ឡើយ ដូចដែល​បាន​បកស្រាយ​បន្ថែម​នៅចំនុច​ទី ៨ ខាង​ក្រោម។

៤.  ផ្លាកសញ្ញាប័ណ្ណទទួលសេវាសុវត្ថិភាព 3D អ៉ីអន

សេវា​សុវត្ថិភាព 3D អ៉ីអន ដំណើរការ​តាមរយៈ VISA Secure សម្រាប់​ប័ណ្ណវីសា។​ លោកអ្នក​អាច​សម្គាល់​ពាណិជ្ជករ​ទទួល​សេវា​សុវត្ថិភាព 3D តាមរយៈ​ផ្លាកសញ្ញា VISA Secure នៅលើ​គេហទំព័រ​​ទូទាត់​របស់​​ពាណិជ្ជករ។

៥.  កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មានរបស់លោកអ្នក

លោកអ្នក​យល់ព្រម​ផ្តល់​ព័ត៌មាន​ដែល​ពិតប្រាកដ ជាក់លាក់ បច្ចុប្បន្ន និង​ពេញលេញ​អំពី​លោកអ្នក និង​បំពេញ​ព័ត៌មាន​នោះ​នៅលើ​បែបបទ​ស្នើសុំ​អ៉ីអនកាត (ដូច​សេចក្តី​ប្រកាស​ និង​កិច្ចព្រមព្រៀង​របស់​លោកអ្នក) និង​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​លោកអ្នក​ដើម្បី​ប្រាកដ​ថា​យើង​បាន​រក្សាទុក​ព័ត៌មាន​ដែល​ពិតប្រាកដ ជាក់លាក់ បច្ចុប្បន្ន និង​ពេញលេញ។ ប្រសិន​បើ​លោកអ្នក​ផ្តល់​ព័ត៌មាន​ដែល​មិនពិត មិន​ជាក់លាក់ មិន​បច្ចុប្បន្ន ឬ​មិន​ពេញលេញ ឬ​យើងខ្ញុំ​មាន​ហេតុផល​សមរម្យ​ណាមួយ​ដែលនាំ​ទៅ​រក​ការ​សង្ស័យ​ថា ព័ត៌មាន​លោកអ្នក គឺ​មិនពិត មិន​ជាក់លាក់ មិន​បច្ចុប្បន្ន ឬ​មិន​ពេញលេញ យើងខ្ញុំ​មាន​សិទ្ធិ​ផ្អាក បញ្ឈប់ ឬ​បដិសេធ​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន និង/ឬ​គណនី​អ៉ីអនកាត​របស់​លោកអ្នក ក្នុង​ពេល​បច្ចុប្បន្ន ឬ​អនាគត។ តាមរយៈ​នេះ លោកអ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា​រាល់​ការ​ផ្អាក ការ​បញ្ឈប់ ឬ​ការ​បដិសេធ ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន និង/ឬ​គណនី​អ៉ីអនកាត​របស់​លោកអ្នក នាពេល​បច្ចុប្បន្ន ឬ​អនាគត នឹង​មិន​បង្កើត​ជា​ទំនួល​ខុសត្រូវ និង/ឬ​បំណុល​ផ្សេងៗ​ដល់​យើងខ្ញុំ​ឡើយ ហើយ​លោកអ្នក​នឹង​មិន​អាច​លើក​ហេតុផល​ថា ការ​ផ្អាក ការ​បញ្ឈប់ ឬ​ការ​បដិសេធ ជា​មូលហេតុ​នៃ​ការ​បាត់បង់ និង/ឬ​ការ​ខូតខាត​នោះ​ទេ។

៦.  ការបញ្ជាក់ប្រតិបត្តិការ

ក) នៅពេល​ចុះឈ្មោះ​ប្រើប្រាស់​អ៉ីអនកាត លោកអ្នក​នឹង​ត្រូវ​បាន​សួរ​បញ្ជាក់​ពី​លេខ​ទូរស័ព្ទដៃ​ដើម្បី​ទទួល​លេខ​សម្ងាត់​ម្តង​​ដែល​មាន​៦ខ្ទង់។ ពេលដែល​លោកអ្នក​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​លើ​ប្រព័ន្ធ​អនឡាញ ឬ​ទម្រង់​ប្រតិបត្តិការ​ផ្សេងទៀត​ជាមួយ​ពាណិជ្ជករ​ដែល​មាន​ភ្ជាប់​សេវា​សុវត្ថិភាព 3D តាមរយៈ​ការ​ប្រើប្រាស់​​សេវា​សុវត្ថិភាព 3D អ៉ីអន លោកអ្នក នឹង​ត្រូវបាន​ស្នើសុំ​ឲ្យ​វាយ​បញ្ចូល​លេខ​សម្ងាត់​ម្តង​ដែល​មាន​៦ខ្ទង់ ដែល​បាន​ផ្ញើ​ចូល​លេខ​ទូរស័ព្ទដៃ និង​អ៉ីម៉ែល​លោកអ្នក ដើម្បី​បញ្ចប់​ប្រតិបត្តិការ​លើ​គេហទំព័រ​ទូទាត់​របស់​ពាណិជ្ជករ។ ប្រសិន​បើ​លោកអ្នក​មិន​អាច​វាយ​បញ្ចូល​លេខ​សម្ងាត់​ម្តង​​ដែល​មាន​៦ខ្ទង់​បានទេ នោះ​ពាណិជ្ជករ​នឹង​មិន​ទទួល​ប្រតិបត្តិការ​ទូទាត់​របស់​លោកអ្នក​ឡើយ។​ ហេតុដូច្នេះ​ហើយ លោកអ្នក​មាន​កាតព្វកិច្ច​ក្នុង​ការ​ជូន​ដំណឹង​មក​យើងខ្ញុំ​រាល់​ការ​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ និង​អ៉ីម៉ែល​របស់​លោកអ្នក។

ខ) ក្នុង​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន លោកអ្នក​យល់ព្រម​លើ​ការ​ប្រើប្រាស់ និង​នីតិវិធី​នៃ​សេវា​សុវត្ថិភាព 3D អ៉ីអន ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​លោកអ្នក ហើយ​លោកអ្នក​ព្រម​បញ្ជាក់​លើ​ប្រតិបត្តិការ​នៅពេល​បញ្ចប់​ដែល​ទទួល​បាន​អនុញ្ញាត និង​ប្រតិបត្តិការ​ដែល​ទទួល​បាន​ការយល់ព្រម តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន។

៧.  វិធានការ​សុវត្ថិភាព​លេខ​សម្ងាត់​ម្តង​​ដែល​មាន​៦ខ្ទង់​របស់​លោកអ្នក

លោកអ្នក ជា​អ្នក​ទទួល​ខុសត្រូវ​សម្រាប់​ការ​រក្សាទុក​ដោយ​សម្ងាត់​នូវ​លេខ​ទូរស័ព្ទ និង​អ៉ីម៉ែល​ដែល បាន​ចុះឈ្មោះ​ដើម្បី​ទទួល​លេខ​សម្ងាត់​ម្តង​ដែល​មាន​៦ខ្ទង់ និង​ការ​បញ្ជាក់​ព័ត៌មាន​ផ្សេងៗ​ដែល​លោកអ្នក​បាន​ផ្តល់​ជាមួយ​សេវា​សុវត្ថិភាព 3D អ៉ីអន។ លោកអ្នក​យល់ព្រម​ជូន​ដំណឹង​យើងខ្ញុំ​ភា្លមៗ​ចំពោះ​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ណាមួយ ឬ​នៅពេល​ដែល​អ៉ីអនកាត​របស់​លោកអ្នក​ត្រូវបាន​បាត់ ឬ​លួច ឬ​ការ​បំពាន​សុវត្ថិភាព​ណាមួយ​ដែល​លោកអ្នក បាន​ជួបប្រទះ ដូចជា​ការ​បង្ហាញ​ការ​ផ្ញើសារ​នៃ​ការ​ទិញ​ទំនិញ​ណាមួយ​លើ​ទូរស័ព្ទ​លោកអ្នក។ លោកអ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា យើងខ្ញុំ​នឹង​មិន​ទទួល​ខុសត្រូវ​លើការ​បាត់បង់ និង/ឬ​ខូចខាត​ណាមួយ ដែល​បណ្តាល​មក​ពី​ការ​មិន​បាន​អនុវត្ត​តាម​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ លើកលែង​តែ​មាន​ការ​កំណត់​ដោយ​ច្បាប់​ជា​ធរមាន​ណាមួយ ឬ​នៅក្នុង​សេចក្តី​ប្រកាស​ និង​កិច្ចព្រមព្រៀង​របស់​ម្ចាស់​អ៉ីអនកាត។

៨.  ការ​រក្សា​ការ​សម្ងាត់​ទិន្នន័យ​ព័ត៌មាន​របស់​លោកអ្នក

ក) យើងខ្ញុំ​នឹង​រក្សាទុក​ទិន្នន័យ​ព័ត៌មាន​របស់​លោកអ្នក​ដែល​បាន​ផ្តល់​សម្រាប់​សេវា​សុវត្ថិភាព 3D អ៉ីអន។ ទិន្នន័យ​ព័ត៌មាន​របស់​លោកអ្នក មិន​ត្រូវ​បាន​ចែក​រំលែក និង​មិន​ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​ពាណិជ្ជករ​លក់រាយ​អនឡាញ​ណាមួយ ឬ​ពាណិជ្ជករ​ប្រភេទ​ផ្សេងទៀត​ដែល​សេវា​សុវត្ថិភាព 3D អ៉ីអន ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ ។

ខ) លោកអ្នក​​ទទួល​​​ស្គាល់ និង​​យល់ព្រម​​ថា ទិន្នន័យ​​ព័ត៌មាន​​របស់​​លោកអ្នក​ដែល​បាន​ផ្តល់​សម្រាប់​សេវា​សុវត្ថិភាព 3D អ៉ីអន​នឹង​ត្រូវបាន​យើងខ្ញុំ​បង្ហាញ​ឲ្យ​ឃើញ​នៅពេល៖

  1. មាន​ការ​តម្រូវ​ដោយ​ច្បាប់​ណាមួយ និង/ឬ​និយតកម្ម និង/ឬ​ដីការ​ពី​អាជ្ញាធរ ណាមួយ និង/ឬ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​តែប៉ុណ្ណោះ ឬ
  2. មាន​តម្រូវការ​ចំាបាច់​ដែល​មាន​ហេតុផល​គ្រប់គ្រាន់​សម្រាប់​យើងខ្ញុំ​ធ្វើការ​ពង្រឹង​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ។ លោកអ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា​ការបង្ហាញ​ដោយ​យើងខ្ញុំ​នឹង​មិន​​បង្ក​ឲ្យ​មាន​ទំនួល​ខុសត្រូវ និង/ឬ​បំណុល​ណាមួយ​ដល់​យើងខ្ញុំ​ឡើយ។

៩.  កាតព្វកិច្ចរបស់លោកអ្នក

លោកអ្នក​យល់ព្រម​មិន៖

ក) ក្លែង​ធ្វើជា​បុគ្គល​ណា​ម្នាក់ ឬ​អង្គភាព​ណាមួយ សម្រាប់​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន។

ខ) បញ្ចូល ប្រកាស ផ្ញើអ៉ីម៉ែល ឬ​បញ្ជូន​ឯកសារ​ណាមួយ​ដែល​ផ្ទុក​កម្មវិធី​មាន​មេរោគ ឬ​កូដ​កុំព្យូទ័រ /ឯកសារ ឬ​កម្មវិធី ដែល​បង្កើត​ឡើង​ដើម្បី​រំខាន បំផ្លាញ ឬ​​ដាក់កម្រិត​ដល់​មុខងារ​កុំព្យូទ័រ ឧបករណ៍​កុំព្យូទ័រ កម្មវិធី​កុំព្យូទ័រ ឬ​ឧបករណ៍​ទំនាក់ទំនង​ណាមួយ​ដែល​ប្រើ​សម្រាប់​សេវា​សុវត្ថិភាព 3D អ៉ីអន។

គ) កែប្រែ សម្របសម្រួល បកប្រែ បែងចែក ឬ​រុះរើ​ផ្នែក​ណាមួយ​នៃ​គេហទំព័រ​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ ឬ​កម្មវិធី​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​តភ្ជាប់​ជាមួយ​សេវា​សុវត្ថិភាព 3D អ៉ីអន។

ឃ) លុប​ការ​រក្សាសិទ្ធិ​ណាមួយ ផ្លាកសញ្ញា ឬ​កំណត់​សម្គាល់​កម្មសិទ្ធិ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​គេហទំព័រ​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​សេវា​សុវត្ថិភាព 3D អ៉ីអន។

ង) បង្អាក់ ឬ​រំខាន សេវា​សុវត្ថិភាព 3D អ៉ីអន ឬ​បណ្តាញ​តភ្ជាប់​សេវា​សុវត្ថិភាព 3D អ៉ីអន ឬ​បំពាន​លើ​បទបញ្ញត្តិ និង​លក្ខខណ្ឌ ឬ​លក្ខខណ្ឌ គោលនយោបាយ​ណាមួយ​របស់​សេវា​សុវត្ថិភាព 3D អ៉ីអន ឬ​បណ្តាញ​តភ្ជាប់​សេវា​សុវត្ថិភាព 3D អ៉ីអន។

ច) មាន​ចេតនា ឬ​អចេតនា បំពាន​លើ​លក្ខន្តិកៈ ច្បាប់ ការណែនាំ ឬ​ការវិនិច្ឆ័យ ឬ​ការ​បកស្រាយ​រដ្ឋបាល ឬ​លក្ខខណ្ឌ ក្នុង​ស្រុក ក្រុង ជាតិ ឬ​អន្តរជាតិ​ណាមួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​វីសា​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន របស់​លោកអ្នក។

ឆ) សកម្មភាព​ផ្សេងទៀត​ណាមួយ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់ គេហទំព័រ​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​សេវា​សុវត្ថិភាព 3D អ៉ីអន។

១០. ការទទួលខុសត្រូវ

យើងខ្ញុំ​យល់ថា យើងខ្ញុំ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​បាត់បង់ ឬ​ខូចខាត ដែល​កើតឡើង​ដោយ​ចៃដន្យ ឬ​ជា​ផលវិបាក ទោះ​ក្នុង​ករណី​ពិសេស ឬ​ប្រយោល ទៅលើ​សេវាកម្ម​កុំព្យូទ័រ ឬ​ទូរស័ព្ទ​របស់​លោកអ្នក ដែល​កើតចេញ​ពី​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន ប៉ុន្តែ​យើងខ្ញុំ​សន្មត​ថា យើង​នឹង​មិន​ទទួល​ខុសត្រូវ និង​មិន​ទទួល​ការ​ខាតបង់​សម្រាប់​ការ​ខូចខាត ឬ​មេរោគ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ឧបករណ៍​កុំព្យូទ័រ ឬ​កម្មសិទ្ធិ​ផ្សេងៗ​លើ​គណនី​អ៉ីអនកាត លើ​ការ​ចូល​ប្រើប្រាស់ ប្រើប្រាស់ ឬ​ទាញយក​ពី​គេហទំព័រ​ទូទាត់​របស់​ពាណិជ្ជករ​នោះ​ទេ។

១១. ការ​ព្រមព្រៀង​របស់​លោកអ្នក​ជាមួយ​ពាណិជ្ជករ

ការ​ឆ្លើយឆ្លង​គ្នា ឬ​ការ​ព្រមព្រៀង​អាជីវកម្ម ការ​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​របស់​លោកអ្នក​ជាមួយ​នឹង​ពាណិជ្ជករ​លក់រាយ​តាម​អនឡាញ ឬ​ពាណិជ្ជករ​ប្រភេទ​ផ្សេងទៀត ដែល​ការ​ព្រមព្រៀង​អាជីវកម្ម​នោះ​បាន​ធ្វើឡើង ឬ​ធ្វើឡើង​តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន រួម​បញ្ចូល​ការ​ទូទាត់ និង​ការ​ដឹកជញ្ជូន​ទំនិញ ឬ​សេវាកម្ម និង​បទបញ្ញត្តិ លក្ខខណ្ឌ ការធានា ឬ​ការបង្ហាញ​ឲ្យ​ឃើញ ការ​រួមគ្នា​ក្នុង​ការ​ព្រមព្រៀង​អាជីវកម្ម​ណាមួយ គឺជា​ទំនាក់ទំនង​អាជីវកម្ម​រវាង លោកអ្នក និង​ពាណិជ្ជករ​តែប៉ុណ្ណោះ។​ លោកអ្នក​យល់ព្រម​ថា យើងខ្ញុំ​នឹង​មិន​ទទួល​ខុសត្រូវ ឬ​ទទួល​ខាតបង់​លើការ​បាត់បង់ ឬ​ខូចខាត នៃ​ការ​បាត់បង់ ឬ​ខូចខាត​ណាមួយ​ដែល​បណ្តាល​មកពី​ការ​ព្រមព្រៀង​អាជីវកម្ម​នោះទេ លើកលែង​តែ​មាន​កំណត់​ដោយ​ច្បាប់​ជាធរមាន​ណាមួយ ឬ​កំណត់​ក្នុង​សេចក្តី​ប្រកាស​ និង​កិច្ចព្រមព្រៀង​របស់​ម្ចាស់​អ៉ីអនកាត។ លោកអ្នក​យល់ថា​ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន មិនមែន​មានន័យ​ថា​យើងខ្ញុំ​ធ្វើ​ការ​ណែនាំ ឬ​ផ្តល់​ការគាំទ្រ​ដល់​ពាណិជ្ជករ​ណាមួយ​ឡើយ ទោះបី​ជា​ពាណិជ្ជករ​នោះ​បាន​ចូលរួម​សេវា​សុវត្ថិភាព 3D អ៉ីអន ក៏​ដោយ។ ឧទាហរណ៍៖ សេវា​សុវត្ថិភាព 3D អ៉ីអន មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពាណិជ្ជករ​ណាមួយ ឬ​គុណភាព​ទំនិញ ឬ​សេវាកម្ម​របស់​ពាណិជ្ជករ​នោះ​ឡើយ។

១២. ការបដិសេធការធានា

ក) លោកអ្នក​យល់​ច្បាស់ និង​យល់ព្រម​ថា កម្មវិធី​ណាមួយ​ដែល​ទទួល​បាន​តាមរយៈ​ការ​ប្រើប្រាស់​សេវា​សុវត្ថិភាព 3D អ៉ីអន ត្រូវបាន​ប្រើប្រាស់​ដោយ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង និង​ហានិភ័យ​របស់​លោកអ្នក​ផ្ទាល់ ហើយ​លោកអ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​សម្រាប់​ការ​ខូចខាត​ទៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​លោកអ្នក ឬ​ការ​បាត់បង់​ទិន្នន័យ មក​ពី​ការ​ទាញ​យក ឬ​ការ​ប្រើប្រាស់​កម្មវិធី​ណាមួយ ឬ​សម្ភារៈ​ផ្សេងទៀត​តាមរយៈ​សេវា​សុវត្ថិភាព 3D អ៉ីអន។

ខ) លើកលែង​តែ​ច្បាប់​ជា​ធរមាន​តម្រូវ​ផ្សេង​ពីនេះ យើងខ្ញុំ​មិន​ធ្វើ​ការអះអាង ឬ​ធានា​អំពី​សេវា​សុវត្ថិភាព 3D អ៉ីអន ដែល​បង្ហាញ ឬ​បញ្ជាក់ រួមទាំង​ការ​ធានា​លើ​សមត្ថភាព ឬ​ភាពសាកសម​របស់​ពាណិជ្ជករ​ក្នុង​គោលបំណង​ជាក់លាក់​ណាមួយ​ទេ ។

រីករាយជាមួយការផ្តល់ជូនពិសេសៗ

ជាមួយដៃគូសហការអ៉ីអនកាត!

ព័ត៌មានបន្ថែម

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក